ការអប់រំអំពីការយល់ដឹងអន្តរជាតិ(EIU) គឺជាគំនិតផ្ដួចផ្ដើមនៃការអប់រំជាទូទៅ និងគ្រប់ផ្នែក
ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព។ EIUត្រូវបានចាក់ឫសនៅក្នុងគំនិតនៃសន្តិភាពពិតប្រាកដ
ដែលលើសពីគោលគំនិតដែលថាអវត្តមាននៃសង្គ្រាមគឺជាសន្ដិភាព។ EIU គាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស
និងសេចក្តីថ្លៃថ្នូរ សមភាពសង្គម និងសេដ្ឋកិច្ច និរន្តរភាពអេកូឡូស៊ី និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ។
ដូច្នេះហើយ EIUត្រូវបានគេចាត់ទុកថាជាការអប់រំសកល ការអប់រំអន្តរជាតិ ការអប់រំសន្តិភាព
ឬការអប់រំអំពីភាពជាពលរដ្ឋសកលផងដែរ អាស្រ័យទៅតាមបរិបទ។
ការអប់រំអំពីភាពជាពលរដ្ឋសកល(GCED) គឺជាគរុកោសល្យ ដែលមានការផ្លាស់ប្តូរ
និងមានគោលបំណងផ្លាស់ប្តូរសហគមន៍ក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែមានភាពយុត្តិធម៌ សន្តិភាព និងនិរន្តរភាព
តាមរយៈការជួយអ្នកសិក្សាឱ្យក្លាយជាពលរដ្ឋសកលដោយផ្ទាល់។ GCED
មានគោលបំណងជំរុញអ្នកសិក្សាឱ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរសង្គម ដោយការលើកកម្ពស់ "ចំណេះដឹង
(ការយល់ដឹង) ការប៉ះពាល់អារម្មណ៍ (សង្គម និងអារម្មណ៍) ហើយប្រែវាទៅជាសកម្មភាព
ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន (អាកប្បកិរិយា)" ។ GCED ជួយឱ្យអ្នកសិក្សាយល់ច្បាស់ពី
ការវែកញែកអំពីអំណាចដែលនៅពីក្រោយបញ្ហាក្នុងស្រុក និងអន្តរជាតិ ហើយលើកទឹកចិត្តឱ្យចូលរួមស្វែងរក
ឫសគល់របស់នៃបញ្ហាទាំងនោះ ដើម្បីឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម។
ផ្នែកសិក្សា | គោលបំណង |
---|---|
ការយល់ដឹង | ដើម្បីទទួលបានចំណេះដឹង ការយល់ដឹង និងការត្រិះរិះពិចារណាអំពីបញ្ហាសកល បញ្ហាតំបន់ បញ្ហាថ្នាក់ជាតិ និងមូលដ្ឋាន ព្រមទាំងទំនាក់ទំនង និងការពឹងពាក់គ្នាទៅវិញទៅមករវាងប្រទេសជាតិ និងប្រជាជន។ |
សង្គម និងអារម្មណ៍ | ដើម្បីជំរុញអារម្មណ៍នៃភាពជាកម្មសិទ្ធិរបស់មនុស្សទូទៅ ការចែករំលែកតម្លៃ និងទំនួលខុសត្រូវ ការយល់ចិត្ត សាមគ្គីភាព និងការគោរពចំពោះភាពខុសគ្នា និងភាពចម្រុះ។ |
អាកប្បកិរិយា | ដើម្បីមានសកម្មភាពយ៉ាងសកម្ម មានទំនួលខុសត្រូវ និងប្រកបដោយសីលធម៌ ទាំងនៅកម្រិតមូលដ្ឋាន កម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឱ្យពិភពលោកកាន់តែមានសន្តិភាព និងនិរន្តរភាព។ |