ការណែនាំ

NETS(បណ្ដាញសម្រាប់គ្រូ និងសិស្ស) ត្រូវបានបង្កើតឡើងដោយ APCEIU ក្នុងគោលបំណងចែករំលែក ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពី APTE(ការផ្លាស់ប្ដូរគ្រូបង្រៀនសម្រាប់ការអប់រំជាសកល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក) និងដើម្បីបង្កើតសហគមន៍អនឡាញសម្រាប់ការផ្លាស់ប្តូរការអប់រំ ក៏ដូចជាដើម្បីលើកកម្ពស់អន្តរកម្ម និងកិច្ចសហប្រតិបត្តិការរវាងគ្រូបង្រៀន សិស្សានុសិស្ស និងសាលារៀនផងដែរ។ ជាមួយនឹងឧបករណ៍អនឡាញជាច្រើនប្រភេទ NETS ផ្តល់ឱ្យសមាជិកនូវឱកាស ក្នុងការបង្កើតបណ្តាញអប់រំឆ្លងព្រំដែន លើកកម្ពស់ការសិក្សា និងការអនុវត្តនៃការអប់រំសម្រាប់ការយល់ដឹង អន្តរជាតិ(EIU) និងការអប់រំភាពជាពលរដ្ឋសកល(GCED) ព្រមទាំងពង្រឹងការយល់ដឹងអំពីភាពជា ដៃគូសហការ និងការយោគយល់គ្នាទៅវិញទៅមក។

Main features
  • បណ្ដាញសម្រាប់គ្រូ និងសិស្ស

    NETS ផ្តល់វេទិកាអនឡាញសម្រាប់គ្រូបង្រៀន និងសិស្សដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា ដើម្បីអាចតភ្ជាប់ និងបង្កើតជាបណ្តាញទាក់ទងគ្នាឆ្លងព្រំដែន។ តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ សហគមន៍គ្រូបង្រៀន និងសិស្សនៅក្នុងNETS យើងអាចរៀន និងអនុវត្តការអប់រំភាពជាពលរដ្ឋសកល បានផងដែរ។

  • ការគាំទ្រដល់អ្នកចូលរួម និងអតីតអ្នកចូលរួមក្នុងកម្មវិធីAPTE

    NETS គាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកចូលរួម អតីត និងអនាគតអ្នកចូលរួមក្នុងកម្មវិធី APTE ដោយការផ្ដល់ជូននូវធនធានទិន្នន័យយ៉ាងទូលំទូលាយដែលប្រមូលបានមុន កំឡុងពេល និងក្រោយកម្មវិធី APTE ការបង្រៀនអនឡាញ និងសកម្មភាពតាមដានបន្ដជាដើម។

  • ការផ្ដល់ឱកាសសិក្សា GCED តាមរយៈធនធានអនឡាញ

    NETS ផ្ដល់ជូននូវធនធានទិន្នន័យអនឡាញទាក់ទងនឹងGCED យ៉ាងច្រើនដល់គ្រូបង្រៀន និងសិស្ស ដើម្បីជួយសម្រួលដល់ការសិក្សា និងការអនុវត្តGCED កាន់តែមានភាពងាយស្រួលឡើង។ គម្រូខ្លះៗនៃកម្មវិធី APTE មានដូចជា តាមរយៈអត្ថបទ ព័ត៌មាន សៀវភៅ និងថ្នាក់រៀនទាក់ទងនឹងAPTE និងGCED NETSផ្តល់ឱកាសដ៏មានតម្លៃក្នុងការសិក្សា និងការអនុវត្តGCED ទាំងនៅក្នុងថ្នាក់រៀន ក្នុងសាលារៀន ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃផងដែរ។