EIU & GCED

ការអប់រំអំពីការយល់ដឹងអន្តរជាតិ(EIU) គឺជាគំនិតផ្ដួចផ្ដើមនៃការអប់រំជាទូទៅ និងគ្រប់ផ្នែក ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព។ EIUត្រូវបានចាក់ឫសនៅក្នុងគំនិតនៃសន្តិភាពពិតប្រាកដ ដែលលើសពីគោលគំនិតដែលថាអវត្តមាននៃសង្គ្រាមគឺជាសន្ដិភាព។ EIU គាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ សមភាពសង្គម និងសេដ្ឋកិច្ច និរន្តរភាពអេកូឡូស៊ី និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ។ ដូច្នេះហើយ EIUត្រូវបានគេចាត់ទុកថាជាការអប់រំសកល ការអប់រំអន្តរជាតិ ការអប់រំសន្តិភាព ឬការអប់រំអំពីភាពជាពលរដ្ឋសកលផងដែរ អាស្រ័យទៅតាមបរិបទ។

ការអប់រំអំពីភាពជាពលរដ្ឋសកល(GCED) គឺជាគរុកោសល្យ ដែលមានការផ្លាស់ប្តូរ និងមានគោលបំណងផ្លាស់ប្តូរសហគមន៍ក្នុងស្រុក និងអន្តរជាតិឱ្យកាន់តែមានភាពយុត្តិធម៌ សន្តិភាព និងនិរន្តរភាព តាមរយៈការជួយអ្នកសិក្សាឱ្យក្លាយជាពលរដ្ឋសកលដោយផ្ទាល់។ GCED មានគោលបំណងជំរុញអ្នកសិក្សាឱ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរសង្គម ដោយការលើកកម្ពស់ "ចំណេះដឹង (ការយល់ដឹង) ការប៉ះពាល់អារម្មណ៍ (សង្គម និងអារម្មណ៍) ហើយប្រែវាទៅជាសកម្មភាព ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន (អាកប្បកិរិយា)" ។ GCED ជួយឱ្យអ្នកសិក្សាយល់ច្បាស់ពី ការវែកញែកអំពីអំណាចដែលនៅពីក្រោយបញ្ហាក្នុងស្រុក និងអន្តរជាតិ ហើយលើកទឹកចិត្តឱ្យចូលរួមស្វែងរក ឫសគល់របស់នៃបញ្ហាទាំងនោះ ដើម្បីឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម។

ផ្នែកសិក្សាគោលនៃ GCED របស់អង្គការ UNESCO
ផ្នែកសិក្សា គោលបំណង
ការយល់ដឹង ដើម្បីទទួលបានចំណេះដឹង ការយល់ដឹង និងការត្រិះរិះពិចារណាអំពីបញ្ហាសកល បញ្ហាតំបន់ បញ្ហាថ្នាក់ជាតិ និងមូលដ្ឋាន ព្រមទាំងទំនាក់ទំនង និងការពឹងពាក់គ្នាទៅវិញទៅមករវាងប្រទេសជាតិ និងប្រជាជន។
សង្គម និងអារម្មណ៍ ដើម្បីជំរុញអារម្មណ៍នៃភាពជាកម្មសិទ្ធិរបស់មនុស្សទូទៅ ការចែករំលែកតម្លៃ និងទំនួលខុសត្រូវ ការយល់ចិត្ត សាមគ្គីភាព និងការគោរពចំពោះភាពខុសគ្នា និងភាពចម្រុះ។
អាកប្បកិរិយា ដើម្បីមានសកម្មភាពយ៉ាងសកម្ម មានទំនួលខុសត្រូវ និងប្រកបដោយសីលធម៌ ទាំងនៅកម្រិតមូលដ្ឋាន កម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឱ្យពិភពលោកកាន់តែមានសន្តិភាព និងនិរន្តរភាព។