APCEIU គឺជាស្ថាប័នUNESCO ទី២ ដែលត្រូវបានចាត់តាំង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អន្តរជាតិ និងភាពជាពលរដ្ឋសកល ដើម្បីកសាងវប្បធម៌សន្តិភាពទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត តាមរយៈកម្មវិធីជាច្រើន រួមមានសិក្ខាសាលាអប់រំ កម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន ការអភិវឌ្ឍន៍ធនធានអប់រំ និងការសិក្សាគោលនយោបាយអប់រំផងដែរ។ វប្បធម៌សន្តិភាព គឺផ្ដោតលើការគោរពជីវិត ការបដិសេធលើអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត លើអង្គភាព វប្បធម៌ ឬអេកូឡូស៊ី ការគោរពភាពចម្រុះ ការយោគយល់គ្នាទៅវិញទៅមក ការអត់ឱន ការគោរពសិទ្ធិមនុស្ស ការចូលរួមតាមបែបប្រជាធិបតេយ្យ សមភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

Go to APCEIU site